តើអ្នក គួរស្លៀកពាក់ បែបណា ទើបសក្តិសមនឹង​រាងអ្នក?

ប្រសិន​បើអ្នក ត្រូវ​ទៅចូលរួមកម្មវីធីអ្វីមួយ ហើយអ្នកនៅតែមិនអាចសម្រកទម្ងន់ បានសមស្របទៀត អ្នកគួរតែជ្រើសរើស នូវវីធីមួយទៀត ដើម្បីជួយលើកសម្រស់ របស់អ្នក នោះ​គឺ​ការ​ជ្រើស​យក​សំលៀក​បំពាក់ ឬរ៉ូប​ណាដែលសក្តិសមនឹងអ្នក ជាពិសេសអាចជួយធ្វើឲ្យអ្នក មានរាងស្វែល។

  1. រ៉ូបល្មមនឹងរូបរាង៖ ការស្លៀកឈុត សម្លៀកបំពាក់ ឬរ៉ូបដែលមានរាងរលុង និងធ្វើឲ្យអ្នក មើលទៅកាន់តែធាត់ថែមទៀត។ ហេតុនេះ អ្នកគួរជ្រើសយកឈុតណា ដែលមានទំហំល្មម នឹងខ្លួន ដើម្បីជួយធ្វើឲ្យរូបរាងរបស់អ្នក កាន់តែហាប់ណែនជាងមុន ក៏ដូចជាជួយមិនឲ្យ ទទួលទានអាហារច្រើនពេក
  2. រ៉ូបសាច់យឺត៖ អាចជួយបន្តឹង ផ្នែកខ្លះនៅបរិវេណត្រគៀក ប៉ុន្តែត្រូវជ្រើសរ៉ូបដែលមានទំហំល្មម នឹងដងខ្លួន មិនមែនជ្រើសយករ៉ូបណា ដែលណែនពេក រហូតមិនអាចដកដង្ហើមបាន នោះទេ។
  3. អាវវែងគ្របពីក្រៅ៖ សក្តិសមសម្រាប់នារី ដែលមិនចង់បង្អូតសាច់ដៃ ដែលមានទំហំឬ មិនចង់ពាក់អាវដែលរឺតណែនពេក។ អ្នកអាចពាក់អាវគ្របពីក្រៅ ប្រភេទឡេវមុខ និងរលុង ដើម្បីកុំឲ្យប្រេះឡេវនៅពេលទទួលទានច្រើន។

0 comments: