ធ្វើយ៉ាងណា ឲ្យមានសម្រស់ ក្មេងជាងវ័យ?

មនុស្សគ្រប់រូបតែងតែ មានការខ្វាយខ្វល់ និងមានអារម្មណ៍ថា មិន​សប្បាយចិត្ត នៅពេលមើល ឃើញ​ខ្លួនឯង មាន​ស្នាមជ្រីវជ្រួញ មិនស្រស់ថ្លា។ ដូច្នេះអត្ថបទមួយនេះ នឹងបង្ហាញអ្នកអំពី វីធី ដើម្បី​ជួយ​ធ្វើឲ្យ សម្រស់របស់អ្នក ក្មេងជាងវ័យ។  
  1. អ្នកគួរតែរកពេលនិយាយ ឬជជែកលេង ជាមួយមិត្តភក្តិ ឬអ្នកជិតខាង របស់អ្នកយ៉ាងហោច ណាស់ឲ្យបាន ១០នាទីក្នុងមួយថ្ងៃ។ 
  2. សើចឲ្យបានញឹកញាប់ ព្រោះការសើចអាចជួយបណ្ថែមបរិមាណអ័រម៉ូនដល់សាច់ថ្ពាល់ ដែលជាប្រយោជន៏ជួយផ្តល់ភាពរឹងមាំដល់រាងកាយ។ 
  3. ឧស្សាហ៍សរសេរឬ កត់សំគាល់នូវទង្វើប្រចាំថ្ងៃរបស់ខ្លួន អ្នកដែរឧស្សាហ៍សរសេរ និងកត់ សម្គាល់នូវអ្វីដែលខ្លួនឯងបានធ្វើ និងជួបប្រទះរាល់ថ្ងៃ បានសេចក្តីថា អ្នក​នោះ​បាន​បញ្ចេញ និងបន្ធូរបន្ថយនូវភាពតានតឹង និង​ភាព​សោក​សៅ​នៅលើ​ទំព័រ​សៀវ​ភៅ​អស់​ទៅ​ហើយ។ 
  4. ការមើលទទូរទស្សន៍នៅកន្លែងដេករបស់អ្នក ជាឧបសគ្គមួយចំពោះការដេករបស់អ្នក ពី ព្រោះការដាក់តាំងទទូរទស្សន៍ដោយមិនបានយកក្រណាត់ ឬអ្វីគ្របអាចធ្វើឲ្យរលកម៉ាញេទិច (ជាតិមេដែក) ពីទូរទស្សន៍មករំខានដល់ការដេក និង ស្រូបយកកម្លាំងក្នុងរាងកាយរបស់ លោក អ្នកបានទៀតផង។ ៥- ហាត់ធ្វើសមាធិ យ៉ាងហោចណាស់ឲ្យបាន៥នាទីក្នុងមួយថ្ងៃ។ សមាធីជាកត្តាសំខាន់ក្នុង ការប្រឆាំងនឹងអារម្មណ៍ពីខាងក្រៅ មិន​តែ​ប៉ុណ្ណោះ​សមាធិ​អាច​ជួយ​សម្រួល​ដល់ដំនើរការ និងចង្វាក់បេះដូងបានល្អជាប្រក្រតី។ 
  5. ឧស្សាហ៍យកសសៃខ្សែតូចៗដុសខាត់ធ្មេញឲ្យបានរៀងរាល់ថ្ងៃ ដើម្បីកម្ចាត់អាហារ ដែល សេស សល់ពីការដុសនឹងច្រាស ព្រោះកម្ទេចអាហារទាំងនេះជាប្រភពនៃជំងឺរលាក អញ្ចាញ ធ្មេញ និងពុកធ្មេញ ហើយធ្វើឲ្យមាត់មានក្លិនស្អុយទៀតផង។ 
  6. លើកជើងមកដាក់ស្មើនឹងដើមទ្រូងរាល់ថ្ងៃមុនពេលចូលគេង ដើម្បី​ជួយ​សម្រួល​ដល់​ប្រព័ន្ធ ឈាមរត់បានស្រួល និងស្មើល្អ។

0 comments: