អប្សរា
អប្សរាភ័ក្ត្រស្រស់ស្រាយ អ្នកផងទាំងឡាយប៉ងមេត្រី
ចក្ខុភ្លឺឆ្លុះជក់ចិត្តល្បី ស្ងើចពន់សព្វអ្វីលោកស្អិតស្អាង ។
មហាស្នាដៃស្កឹមស្កៃក្រៃ សម្ផស្សថ្លាថ្លៃសមតឹកតាង
ពិតជាសម្បត្តិដូនតាសាង ទុកជាតំណាងវប្បធម៌ ។
សម័យថ្កើងថ្កានឋានរុងរឿង រុងរោចន៍សព្វគ្រឿងក្បាច់ក្បូរជរ
កេរ្តិ៍ឈ្មោះអស្ចារ្យថ្លៃខ្ទារខ្ទរ សកលគាំទ្រខ្មែរឧត្តម ។
រាងរៀវពិតពេញតាមច្បាប់ក្បួន មាត់ថ្ពាល់កខ្លួនត្រគាកសម
សុភាពរាបសាដៃប្រណម្យ ឫកពារម្យទមសមអ្វីម្ល៉េះ៕
0 comments: