Ulka Gupta - Manu Bai - Rani Lakshmibai - Indian Actor

Now a movie called in Khmer: ម៉ានូបៃ (Manu Bai) shows on SEA TV in Cambodia starts very popular here. In India, they call this TV series as: Jhansi Ki Rani which is an Indian history of the queen, Rani Lakshmibai:
Lakshmi Bai, the Rani of Jhansi (c. 19 November 1835 – 18 June 1858) was the queen of the Maratha-ruled princely state of Jhansi, situated in the north-central part of India. Lakshmibai was married to the Maharaja of Jhansi, Raja Gangadhar Rao, in 1842. After her marriage she was called Lakshmibai.
One Manu's actor in this TV series is Ulka Gupta, a childhood characteristic actor, enjoy with her photos:
















 













All episodes of this TV series in India, you can find from this site.

0 comments:

Khmer Star - Douch Lyda Top Model Collection

ឌុច លីដា



ឌុច លីដា & អេនឌី




Related News:

0 comments:

Parents / គុណ​មាតាបិតា

តាមប្រពៃណី​ជំនឿ​របស់ខ្មែ​ពីបុរាណ គុណ​ឪពុកមាន​២១ គុណម្ដាយ​ចំនួន​១២ សរុប​ទាំងអស់គឺមាន​៣៣​គុណ​ជាធាតុ​ដែលមាន​នៅក្នុង​ខ្លួនមនុស្ស​យើង។ ចំពោះ​គុណ​ឪពុក​ដែលមាន​២១នេះ​ គឺ​តំណាង​ឱ្យគុណ​ធាតុរឹងៗ ដូចជា​លលា​ក្បាល សក់ ឆ្អឹងដៃ ឆ្អឹងជើង ធ្មេញ សួត ថ្លើម ប្រមាត់​ជាដើម។ ចំណែក​ឯម្ដាយ​ដែលមាន​គុណ​១២នេះ គឺ​តំណាង​ឱ្យធាតុ​ដែល​ទន់ៗ ដូចជា​ទឹកមាត់ ស្លេស្ម លោហិត ខ្ទុះ ញើស​ជាដើម។ ប៉ុន្ដែ​បើតាម​ទស្សនៈ​របស់​ព្រះពុទ្ធ​វិញ លោក​ឱ្យតម្លៃ​ទៅលើ​គុណ​មាតាបិតា​ស្មើគ្នា ដោយ​គុណនេះ​មិនអាច​រាប់បាន​ឡើយ ហើយ​ផ្អែក​ទៅលើ​គុណ​ធម៌៤យ៉ាង​ដែល​រួមមាន ៖


  • អន្ដ​គុណ ៖ គុណ​ក្រៃលែង
  • អប្បរិមាណ​គុណ ៖ គុណរាប់​មិនអស់ រាប់​មិនបាន
  • អសម​គុណ ៖ គុណ​ដែលគ្មាន​អ្វីដែល​ស្មើបាន
  • អនេកប្ប​គុណ ៖ គុណដែល​ខ្ពង់ខ្ពស់​ដ៏វិសេសវិសាល​ក្រៃលែង។
តួនាទី​មាតាបិតា​ចំពោះ​បុត្រាបុត្រី
កូនគឺ​ជាផលិតផល​អនុស្សាវរីយ៍​តែមួយ​គត់ដែល​បង្កើត​ឡើង​ដោយ​រួមកាយ​ រួមចិត្ដរបស់​មាតាបិតា ដែលអាច​និយាយ​បានថា“ជីវិតពីរ​រួមគ្នា​​តែមួយ”។ មាតាបិតា​ព្រោះតែ​សម្លឹង​ឃើញនូវ​សារសំខាន់​បីយ៉ាង​ទើប​សុខចិត្ដ​ទ្រាំទ្រនូវ ​ការ​លំបាក​ទាំងពួង ដើម្បី​ការ​លូតលាស់​របស់​បុត្រ ដែល​រួមមាន​អាច​ក្លាយជា​អ្នក​បន្ដពូជ​មនុស្ស​ជាតិ ជាអ្នក​បន្ដវង្ស​ត្រកូល និងជា​ចំណង​សម្រាប់​មិនឱ្យ​មាតាបិតា បែកបាក់​គ្នា​ជាដើម។ នៅពេល​ដែលបង្កើត​បុត្រាបុត្រី​បានមក​ហើយ មាតាបិតា​ត្រូវ​ទទួល​ខុសត្រូវ​៥យ៉ាង​ចំពោះជោគ​វាសនា​អនាគត របស់​បុត្រាបុត្រី​ផងដែរ។

1 . ហាមប្រាម​បុត្រ​កុំឱ្យ​ប្រព្រឹត្ដ​អំពើ​អាក្រក់ ៖ មាតាបិតា​បើ​មិនចង់​ឱ្យ​ពិបាក​ខ្លួន​ទៅថ្ងៃក្រោយ ត្រូវ​ហាមប្រាម ពន្យល់ ដឹក នាំ និង​លើក​ទឹកចិត្ដ​កូន​កុំឱ្យ​ប្រព្រឹត្ដ​អំពើ​អាក្រក់។ អំពើ​អាក្រក់​ឬបាប ពុំដែល​ឱ្យ​បុគ្គល​ណា​ទទួល​បាន​សេចត្ដីសុខ​នោះទេ។ ជាពិសេស មិនត្រូវ​បណ្ដោយ​ឱ្យ​បុត្រាបុត្រី​ប្រព្រឹត្ដ​អំពើ​អបាយ​មុខនោះ​ទេ ដែល​អំពើ​ទាំងនេះ​មាន​ស្រី ស្រា ល្បែង​ជាដើម។

2 . ដឹកនាំ​បុត្រ​ឱ្យ​ប្រព្រឹត្ដ​អំពើល្អ ៖ មាតាបិតា​ត្រូវ​ដឹកនាំ​បុត្រ​ឱ្យ​សាងតែ​អំពើ​ល្អជានិច្ច។ អំពើ​ល្អដែល​មាតាបិតា​គប្បី​ដឹកនាំ ឱ្យ​បុត្រ​ប្រព្រឹត្ដ​នោះមាន ៖
  • លះបង់​ការកាប់​សម្លាប់​ឬអំពើ​ឃោរឃៅ ត្រូវមាន​ចិត្ដ​មេត្ដា ករុណា ជួយ​សង្គ្រោះ​គ្នាទៅវិញ​ទៅមក
  • លះបង់​ការ​បៀតបៀន​ទ្រព្យសម្បត្ដិ ត្រូវ​គោរព​កម្មសិទ្ធ​ទ្រព្យសម្បត្ដិ​របស់​អ្នកដទៃ
  • លះបង់​ការ​ប្រព្រឹត្ដ​ខុស​ក្នុងកាម ដូចជា​លួច​ប្រពន្ធប្ដី​គេជាដើម និង​មិនល្មើស​លើ​ប្រពៃណី​ខាងភេទ​ឡើយ
  • លះបង់​ការ​និយាយ​កុហក ភូតភរ បញ្ឆោត ត្រូវ​និយាយតែ​ពាក្យ​សច្ចៈ​ពាក្យពិត ពាក្យត្រង់
  • លះបង់​ការស៊ក​សៀត បញ្ឈឺ ដែលធ្វើ​ឱ្យគេ​បែកបាក់​គ្នា ត្រូវជួយ​និយាយ​ឱ្យគេ​មានការ​ស្មោះស្ម័គ្រ​សាមគ្គី​គ្នា
  • លះបង់​ការ​និយាយ​ពាក្យ​អាក្រក់ ពាក្យ​ថោកទាប ត្រូវ​និយាយតែ​ពាក្យ​ផ្អែមល្ហែម
  • លះបង់​ការ​និយាយ​ពាក្យ​ផ្ដេសផ្ដាស គ្មាន​ប្រយោជន៍
  • មិន​រំពឹង​សម្លឹង​ចង់បាន​ទ្រព្យ​សម្បត្ដិ​អ្នកដទៃ
  • មិនត្រូវ​មានចិត្ដ​ឃោរឃៅ បៀតបៀន​អ្នកដទៃ​នាំឱ្យ​គេមាន​ទុក្ខ
  • មានការ​យល់ដឹង​ត្រឹមត្រូវ មាន​សម្មាទិដ្ឋិ​ល្អ សាងតែអំ​ពើ​ល្អ មិនសាង​អំពើរ​អាក្រក់​ជាដើម។
3 . ឱ្យបុត្រ​សិក្សា​រៀនសូត្រ ៖ វិជ្ជា​គឺជា​ទ្រព្យដ៏​ប្រសើរ​បំផុត​សម្រាប់​មនុស្ស​គ្រប់រូប គ្មាន​ទ្រព្យ​អ្វីច្រើន​ជាងទ្រព្យ​វិជ្ជា​នោះ ទេ។ មាតាបិតា​គ្រប់រូប​ត្រូវ​ជំរុញ​ឱ្យបុត្រា​បុត្រី​សិក្សា​រៀនសូត្រ​ ឱ្យបានច្រើន​ទើបជាការ​ប្រសើរ។ បើសិនជា​មាតាបិតា​មិនឱ្យ​បុត្រ​សិក្សារៀនសូត្រ អាចមាន​ឈ្មោះថា​ជាសត្រូវ​របស់​បុត្រ ព្រោះ​លោកអ្នក​មិនមាន​អ្វី​ចែកឱ្យ​បុត្រ​ល្អជាង​ចំណេះ​វិជ្ជា​នោះទេ ត្រូវឧស្សាហ៍​រំលឹក ដាស់​តឿន​បុទ្រ​ឱ្យខំ​រៀនសូត្រ ទើបអាច​ឈានទៅ​រក​អនាគត​បានយ៉ាង​ប្រពៃ។

4 . រៀបចំ​ទុកដាក់​បុត្រ​ឱ្យមាន​គូស្រករ ៖ ជារឿង​ធម្មជាតិ​របស់​មនុស្ស​លោក​ទៅហើយ ដែល​ថ្ងៃណា​មួយ​បុត្រ​របស់​លោកអ្នក​ត្រូវបែក​ចេញពី​លោកអ្នក​ដើម្បី​ទៅរួម​ រស់​ជាមួយ​នឹង​ស្នេហា​របស់ពួកគេ គ្មានអ្នក​ណាម្នាក់​អាច​បង្ខំ ឬ​រារាំងនូវ​តណ្ហា​របស់​សត្វលោក​បានឡើយ។ ក្នុងនាម​ជាមាតាបិតា​គ្រាន់តែ​ជាអ្នក​ឱ្យ​យោបល់ បង្ហាញ​ហេតុផល​ឱ្យបុត្រ​ប៉ុណ្ណោះ ឯ​គំនិត “នំមិន​ធំជា​នាឡិ” គួរតែ ឈប់​ប្រើ​ហើយ។ ព្រោះអ្នក​ដែល​ទទួល​សុខទុក្ខ​ពិតប្រាកដ​នោះ គឺបុត្រ​របស់​លោកអ្នក ដូចនេះ​ការ​សម្រេច​ចិត្ដ​គួរតែ​ទុកឱ្យ​បុត្រា​បុត្រី ជាអ្នក​សម្រេច​ដោយ​ខ្លួនឯង​ទើប​ជាការ​ប្រសើរ។

5 . ចែកទ្រព្យ​សម្បត្ដិ​ឱ្យបុត្រ ៖ ថ្វីត្បិត​តែទ្រព្យ​សម្បត្ដិ​ជារបស់​ក្រៅខ្លួន​ក៏ពិត​មែន ប៉ុន្ដែ​ទ្រព្យ​ទាំងនេះ​ក៏ជា​មធ្យោបាយ​អាច ឱ្យ​ពួកគេ​ប្រកប​របរ​រកស៊ី​សម្រាប់​ចិញ្ចឹម​ជីវិត​បានទៅ​ថ្ងៃអនាគត​ដែរ ទោះតិច​ក្ដីច្រើន​ក្ដីក៏​ត្រូវចែក​ឱ្យស្មើៗ​គ្នា​ដើម្បី​ជាចំណង​ដៃ បន្ទាប់ ពី​ចំណេះវិជ្ជា​ផងដែល។

មាតាបិតា​ដែលបាន​បំពេញ​តួនាទី​នេះបាន​សម្រេច នោះ​នឹងមាន​ឈ្មោះថា​ជាអ្នក​ធ្វើគុណ​ឱ្យដល់​បុត្រាបុត្រី​គ្រប់គ្រាន់​ហើយ ដែលអាច​ធ្វើឱ្យ​បុត្រ​នឹក​រលឹកដល់​ឧបការគុណ​នេះមិនដាច់ និង​តប​ស្នងសង​គុណដល់​លោកអ្នក​ជាមិនខាន។


តួនាទី​បុត្រាបុត្រី​ចំពោះ​មាតាបិតា
បុត្រាបុត្រី​ក៏ត្រូវ​បំពេញ​តួនាទី​ជូនអ្នក​មានគុណ​ឱ្យ​អស់ពី​ចិត្ដ ដូចដែល​មាតាបិតា​បំពេញ​តួនាទីចំពោះ​បុត្រ​ដូចគ្នា​ដែរ។ ការ​បំពេញ​តួនាទីនេះ​ក៏មាន​៥យ៉ាង​ដែរដូចជា ៖
1 . ចិញ្ចឹម​មាតាបិតា ៖ នៅពេល​ដែល​មាតាបិតា​មិនមាន​កម្លាំង​នៅក្នុង​ការ​រកប្រាក់​កម្រៃបាន បុត្រាបុត្រី​ត្រូវតែ​រកស៊ី​ចិញ្ចឹម លោក​ទាំងពីរ​ឱ្យដូចជា​លោក​ទាំងពីរ​ចិញ្ចឹម​បុត្រ​វិញដែល។

2 . ត្រូវ​ទំនុក​បម្រុង ៖ បុត្រាបុត្រី​គ្រប់រូប​ត្រូវតែ​ជួយ​ទំនុក​បម្រុង​ចំពោះ​មាតាបិតា​វិញ ទាំង​ចំណីអាហារ សម្លៀក​បំពាក់ ថវិកា និង​របស់​របរ​ប្រើប្រាស់​ជាច្រើន​ផ្សេងៗ​ទៀត ដោយ​មិន​ចាំបាច់​ឱ្យមាតាបិតា​ទាមទារ​នោះទេ ទោះតិច​ក្ដីច្រើន​ក្ដីត្រូវ​តែមាន​រហូត មិនត្រូវ​ឱ្យខ្វះ​ឡើយ។

3 . មិនត្រូវ​ធ្វើឱ្យ​មាតាបិតា​ស្រក់​ទឹកភ្នែក ៖ បុត្រាបុត្រី​មិនត្រូវ​ធ្វើឱ្យ​មាតាបិតា​ពិបាកចិត្ដ មាន​ទុក្ខទោស​និង​ស្រក់ទឹកភ្នែក​នោះទេ។ មាតាបិតា​គ្រប់រូប​រមែង​ចង់ឃើញ​បុត្រ​ប្រព្រឹត្ដ​តែអំពើ​ល្អថ្លៃថ្នូរ​ ជានិច្ច។

4 . ត្រូវចេះ​ណែនាំ ៖ មិនមែន​ឱ្យ​បុត្រាបុត្រី​ស្ដី​ប្រដៅ​លោកអ្នក​មាន​គុណ​នោះទេ គឺត្រូវ​ចេះណែនាំ​លោកអ្នក​មាន​គុណឱ្យ​ទៅវត្ដ​សុំសីល​ទានរៀន​ធម៌​ដើម្បី​ ជាផ្លូវ​ទៅកាន់​បរលោក​ខាងមុខ ដែល​ជាផ្លូវ​ព្រះនិព្វាន។

5 . ធ្វើបុណ្យ​ជាមួយ​មាតាបិតា ៖ ពាក្យ​ចាស់​លោក​ពោលថា “ធ្វើបុណ្យ​ឱ្យទាន់​ខែភ្លឺ” នេះគឺ​ជាអត្ថន័យ​មួយដែល​រំលឹក​ចំពោះ បុត្រ​គ្រប់រូប​ឱ្យចេះ​សង់គុណ គោរព ស្រឡាញ់ ឱ្យ​តម្លៃ និង​ផ្គត់ផ្គង់​មាតាបិតា​ពេល​លោកអ្នក​មានគុណ​នៅមាន​ជីវិត។ មិនត្រូវ​គិតថា ចាំ​មាតាបិតា​លា​ចាកឋាន​ចាំធ្វើ​បុណ្យ​ឱ្យ​នោះទេ។ ចំណែក​ឯការ​ធ្វើបុណ្យ​នៅពេល​លោកអ្នក​មានគុណ​លា​ចាកឋាន​ទៅ គឺជា​ពេលក្រោយ​នោះទេ ប៉ុន្ដែ​ដាច់ខាត​ក៏មិន​ត្រូវ​បោះបង់​ចោល​នោះដែរ។

បុត្រាបុត្រី​ណាដែល​បាន​ប្រតិបត្ដិ​ចំពោះ​មាតាបិតា​បានល្អ​បុត្រនោះ​នឹង​ ទទួលបាន​សេចក្ដីសុខ ទទួល​បាន​ពរជ័យ​ពី​មាតាបិតា ជាក់ជា​មិនខាន។

0 comments: